Siderise CW-FS

Siderise CW-FS ផ្តល់ជូននូវដំណោះស្រាយយ៉ាងទូលំទូលាយនិងសម្បូរបែប ក្នុងការទប់ស្កាត់ការឆាបឆេះនៃអគ្គីភ័យនិងការរីករាលដាលនៃផ្សែង ព្រមទាំងរបាំងការពារសំឡេងស្របតាមតម្រូវការការងារសំបកអគារប្រកបដោយប្រសិទ្ធភាពខ្ពស់។

មុខងារចម្បងនៃប្រព័ន្ធ CW-FS គឺសមត្ថភាពខ្ពស់ក្នុងការរក្សាភាពធន់ទៅនឹងភ្លើង ដោយការផ្សាភ្ជាប់បានយ៉ាងល្អទាំងផ្ដេកនិងបញ្ឈរ នៃគម្លាតរវាងជាន់ ឬ សម្បកជញ្ជាំងខាងក្នុងទៅនឹងខាងក្រៅ។

ដោយផ្អែកលើបទពិសោធន៍ក្នុងនាមជាអ្នកផ្គត់ផ្គង់ឈានមុខគេទៅកាន់ទីផ្សារសំណង់អាគារកញ្ចក់របស់ចក្រភពអង់គ្លេសផលិតផលនេះធានាបាននូវភាពល្អឯកក្នុងការការពារអគ្គីភ័យប្រកបដោយប្រសិទ្ធិភាពនិងសុវត្ថិភាព ភាពងាយស្រួលក្នុងការដំឡើង ព្រមទាំងអត្ថប្រយៅជន៍ផ្សេងទៀតពីសេវាកម្មដែលផ្ដល់ជូន។

ចែករំលែក:

តាមដាននិន្នាការថ្មីៗនៃវិស័យសំណង់ ដំណើរការច្នៃប្រឌិតនៃផលិតផល រួមទាំងគម្រោងដ៏ទាក់ទាញរបស់ KLATFORM

Siderise CW-SI

Siderise CW-SI Curtain Wall Spandrel Insulation គឺជាបន្ទះ stonewool មានដង់ស៊ីតេខ្ពស់ដែលត្រូវ​បង្កើតនិងរៀបចំឡើងជាពិសេសដើម្បីផ្តល់នូវកម្រិតការពារខ្ពស់និងទប់ស្កាត់អគ្គីភ័យលើគ្រោងអគារប្រកបដោយប្រសិទ្ធភាព។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវដំណើរការដំឡើងដ៏សាមញ្ញ និងងាយស្រួលបំផុត។

តាមរយៈបទពិសោធន៍ក្នុងនាមជាអ្នកផ្គត់ផ្គង់ឈានមុខគេទៅកាន់ទីផ្សារសំណង់អាគារកញ្ចក់ទូទាំងសកលលោកប្រព័ន្ធមួយនេះគ្របដណ្តប់ដោយដំណោះស្រាយជាច្រើនសម្រាប់តម្រូវការក្នុងការពារអគ្គីភ័យហើយភ្ជាប់មកជាមួយនូវភាពច្បាស់លាស់នៃការដំឡើង និងអត្ថប្រយោជន៍សេវាកម្មផ្សេងទៀតប្រកបដោយវិជ្ជាជីវៈ។

ទំហំសន្លឹកបន្ទះស្តង់ដារនៃផលិតផលគឺ 2000ម.ម x 1200ម.ម ហើយអាចមានប្រយោជន៍សម្រាប់ការប្រើប្រាស់ស្របពេលដែលទំហំពិតប្រាកដនៃចន្លោះ​ជួរ​ឈរ​ពីរនៃជញ្ជាំង​ spandrel ឬកន្លែងដែលវាអាចប្រឈមនឹងការប្រែប្រួលមិនត្រូវបានដឹងជាក់លាក់។ លើសពីនេះ យើងក៏អាចផ្តល់ជូនជាសន្លឹកបន្ទះដែលបានកាត់ទុករួចជាស្រេច សម្រាប់ប្រើប្រាស់ស្របតាមចន្លោះទំហំ និងតម្រូវការជាក់ស្តែង។

ចែករំលែក:

តាមដាននិន្នាការថ្មីៗនៃវិស័យសំណង់ ដំណើរការច្នៃប្រឌិតនៃផលិតផល រួមទាំងគម្រោងដ៏ទាក់ទាញរបស់ KLATFORM