Alucobond A2 គឺជាបន្ទះសមាសធាតុអាលុយមីញ៉ូមមិនអាចឆេះបានតែមួយគត់ ដែលត្រូវបានប្រើក្នុងវិស័យស្ថាបត្យកម្មនៅទូទាំងពិភពលោក។
ដោយសារតែស្នូលដែលមិនអាចឆេះនេះ បានធ្វើឲ្យផលិតផលដ៏អស្ចារ្យមួយនេះ អាចបំពេញតាមបទបញ្ញត្តិអគ្គីភ័យយ៉ាងតឹងរឹង និងបង្កើនលទ្ធភាពខ្ពស់ ក្នុងការរចនាអគារប្រកបដោយភាពច្នៃប្រឌិត។
ដូចទៅនឹងផលិតផល Alucobond ទាំងអស់ Alucobond A2 ដំណើរការគឺមានភាពសាមញ្ញ អាចធន់នឹងអាកាសធាតុ ទប់ទល់ទៅនឹងការប៉ះទង្គិច ការជ្រៀបទឹក និងការប្រេះបែកបានយ៉ាងល្អ និងលើសពីនេះទៅទៀតគឺអាចធន់ទៅនឹងការឆាបឆេះឬអណ្តាតភ្លើងជាដើម។
តាមដាននិន្នាការថ្មីៗនៃវិស័យសំណង់ ដំណើរការច្នៃប្រឌិតនៃផលិតផល រួមទាំងគម្រោងដ៏ទាក់ទាញរបស់ KLATFORM
Alucobond Plus គឺជាបន្ទះសមាសធាតុផ្សំមួយ ដែលមានសន្លឹកអាលុយមីញ៉ូមចំនួនពីរគ្របដណ្ដប់ហ៊ុមព័ទ្ធលើស្នូលនៅចំកណ្តាលដែលផ្ទុកទៅដោយសារធាតុរ៉ែថ្នាក់ខ្ពស់ មានលក្ខណៈពិសេសធន់នឹងអគ្គីភ័យ មិនងាយឆាបឆេះស្រប
តាមស្ដង់ដារសម្រាប់សំណង់ស្ថាបត្យកម្ម។
ផលិតផលជំនាន់ក្រោយនេះមានលក្ខណៈសម្បត្តិអស្ចារ្យជាច្រើន ដូចជាភាពរាបស្មើនៃផ្ទៃ លទ្ធភាពខ្ពស់ក្នុងការបត់បែនគ្រប់ស្ថានការ ធន់នឹងអាកាសធាតុនិងបរិស្ថានខាងក្រៅ រួមទាំងដំណើរការដ៏សាមញ្ញ។ ជាមួយនឹងលក្ខណៈពិសេស
យ៉ាងសម្បូរបែបដូចនេះហើយ ទើបធ្វើឲ្យ Alucobond Plus ត្រូវបានប្រើប្រាស់សម្រាប់យ៉ាងទូលំទូលាយសម្រាប់ព្រលានយន្តហោះ ស្ថានីយ៍រថភ្លើង ពហុកីឡាដ្ឋាន ឧទ្យានសាជីវកម្ម តំបន់បច្ចេកវិទ្យា សំណង់អគារខ្ពស់ៗ ផ្សារទំនើប។ល។
តាមដាននិន្នាការថ្មីៗនៃវិស័យសំណង់ ដំណើរការច្នៃប្រឌិតនៃផលិតផល រួមទាំងគម្រោងដ៏ទាក់ទាញរបស់ KLATFORM
Alucolux គឺជាបន្ទះអាលុយមីញ៉ូមរឹងដែលមានស្រោបដោយរបុំ សម្រាប់ការប្រើប្រាស់ក្នុងវិស័យសំណង់ស្ថាបត្យកម្ម។
Alucolux មានលក្ខណៈពិសេសជាច្រើនក្នុងដំណើរការផលិតកម្មប្រកបដោយប្រណិតភាពនៃប្រព័ន្ធ Coating PVDF/FEVE គុណភាពកម្រិតថ្នាក់ខ្ពស់បំផុត។ ដំណើរការនេះមិនត្រឹមតែធានាបាននូវភាពភាពជាប់ធន់និងការជាប់ពណ៌ បានយូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការការពារមិនឲ្យមានការឆាបឆេះថែមទៀតផង។
គំរូរចនាប្លែកៗពិសេសៗដែលឆ្លុះបញ្ចាំងពីអារម្មណ៍និងរូបរាងនៃឈើពិតប្រាកដរួមទាំងថ្មទៀតសោត ក៏អាចសម្រេចទៅបានជាមួយ Alucolux ផងដែរ។
តាមដាននិន្នាការថ្មីៗនៃវិស័យសំណង់ ដំណើរការច្នៃប្រឌិតនៃផលិតផល រួមទាំងគម្រោងដ៏ទាក់ទាញរបស់ KLATFORM