សេវាកម្ម

យើងជឿលើការជំរុញឲ្យមានភាពជាដៃគូសហការ​ លើសពីការផ្តល់ជូននូវសម្ភារៈអគារ ដែលមានគុណភាពខ្ពស់ 

ការដំឡើង

សេវាកម្មដំឡើងរបស់ KLATFORM ត្រូវបានសម្រិតសម្រាងឡើងដើម្បីបង្កើនប្រសិទ្ធិភាពនៃការប្រើប្រាស់ និងភាពទាក់ទាញទៅលើសោភ័ណភាព នៃផលិតផល Alucobond និង Siderise។ ក្រុមការងារដំឡើងដែលមានជំនាញរបស់យើង ត្រូវបានទទួលការបង្ហាត់បង្រៀនយ៉ាងច្បាស់លាស់ ដើម្បីធានាឲ្យគ្រប់ផ្នែកនៃដំណើរការដំឡើង ប្រកបទៅដោយភាពត្រឹមត្រូវ និងការយកចិត្តទុកដាក់ខ្ពស់។ ចាប់តាំងពីការគ្រោងទុកដំបូង រហូតដល់ការអនុវត្តផ្ទាល់ យើងធានាថារាល់គម្រោងប្រព្រឹត្តទៅស្របតាមស្តង់ដារ គុណភាព និងសុវត្ថិភាពយ៉ាងម៉ត់ចត់។

ការពិគ្រោះយោបល់ និងការគាំទ្រ

យើងជឿលើការស្ថាបនាទំនាក់ទំនងដ៏រឹងមាំជាមួយអតិថិជនរបស់យើងតាមរយៈការគាំទ្រ និងផ្តល់ជូននូវការពិគ្រោះយោបល់ជាបន្តបន្ទាប់។ អ្នកជំនាញរបស់យើងត្រៀម​ខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយលើការជ្រើសរើសផលិតផល និងការរៀបចំគម្រោង ដោយធានាថាអ្នកទទួលបានព័ត៌មាននិងធនធានដែលចាំបាច់ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយភាពច្បាស់លាស់និងភាពជឿជាក់។

ហេតុអ្វីត្រូវជ្រើសរើសយក KLATFORM?

ផលិតផលផ្តាច់មុខ

ទទួលបាននូវផលិតផល Alucobond និង Siderise ស្តង់ដារគុណភាពដែល ត្រូវបានជឿទុកចិត្ត​ ដោយស្ថាបត្យករនិងអ្នកសាងសង់នៅទូទាំងពិភពលោក។

ការដំឡើង

សេវាកម្មដំឡើងប្រកបដោយវិជ្ជាជីវៈ ដែលធានាដល់ការអនុវត្តដ៏ប្រសើរបំផុត និងទាក់ទាញសោភ័ណភាពទ្វេឡើង។

ការគាំទ្រ

ចាប់តាំងពីការពិគ្រោះយោបល់រហូតដល់ការផ្ដល់ជំនួយបន្ទាប់ពីការជីវផលិតផល យើងប្តេជ្ញាលើភាព​ ជោគជ័យនៃគម្រោងរបស់លោកអ្នក។

ជំនាញមូលដ្ឋាន

ការយល់ដឹងស៊ីជម្រៅអំពីតម្រូវការទីផ្សារ និងបទដ្ឋានសំណង់នៅកម្ពុជា ធានាបាននូវដំណោះស្រាយ ដែលសមស្របក្នុងតំបន់។