ឯកសារយោងគម្រោង ALUCOBOND — អាគារតំាងបង្ហាញរថយន្តឡាមបូហ្គីនី រាជធានីភ្នំពេញ

មជ្ឍមណ្ឌលតាំងបង្ហាញរថយន្ត LAMBORGHINI ភ្នំពេញរបស់ក្រុមហ៊ុន HGB Group មានទីតាំងស្ថិតនៅមជ្ឍមណ្ឌលទីក្រុងភ្នំពេញហៅតាក់ថា PPCC ដែលត្រូវបានបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២០។ ផា ប៊ូ​​ រី សូមថ្លែងអំណរគុណដល់អតិថិជនរបស់យើងដែលបានសម្រេចចិត្តជ្រើរើសដ៏ត្រឹមត្រូវក្នុងការជ្រើសរើសអាលុយកាបូនសម្រាប់គម្រោងដ៏ល្អប្រណិត អស្ចារ្យមួយនេះ។

ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ខ្លួនក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍អាលុយកាបូនកំពុងជំរុញដែនកំណត់នៃការរចនាម៉ូតអគារជាមួយនឹងពណ៌ និងផ្ទៃរចនាយ៉ាងសំបូរបែបផ្សេងៗគ្នា។​ ការប្រើប្រាស់តែវត្ថុធាតុដើមដែលមានគុណភាព មានភាពបត់បែនគ្រប់កាលៈទេសៈ និងយូរអង្វែង អាលុយកាបូន នៅតែជាផលិតផលដែលអាចជឿជាក់បានសម្រាប់ស្ថាបត្យករនិងការពិចារណាលើការរចនារបស់ម្ចាស់អគារ។

ឆ្នាំបញ្ចប់ការសាងសង់៖  2020 | ទីតាំង៖ PPCC | ម្ចាស់គម្រោង: HGB Group| ក្រុមហ៊ុនគ្រប់គ្រងគម្រោង និងប្រឹក្សាផ្នែករចនា៖ Mushroom Design and Build | ក្រុមហ៊ុនសាងសង់៖ LBL Construction | សម្ភារៈអាលុយកាបូនដែលបានប្រើប្រាស់៖ALUCOBOND PLUS, ALUCOBOND PE | ពណ៌៖ Natural Brushed 400, Jet Black 8363, Fashion Gray 460.

ចែករំលែក:

តាមដាននិន្នាការថ្មីៗនៃវិស័យសំណង់ ដំណើរការច្នៃប្រឌិតនៃផលិតផល រួមទាំងគម្រោងដ៏ទាក់ទាញរបស់ KLATFORM